Job Description
Job Tittle: Sales & Marketing Manager
Salary range: 1200$-1500$
Industrial : Food & Beverage, Catering Service
Location: Phnom Penh, Cambodia
Reporting line: CEO
កាតព្វកិច្ច និងការទទួលខុសត្រូវ
1. ស្វែងរកអតិថិជនរំពឹងទុក ជម្រុញការលក់ផ្ទាល់ និងប្រយោលដល់អតិថិជនរួមទាំងដៃគូរសហការ។
2. ចាត់ចែងត្រួតពិនិត្យការងារជាប្រចាំថ្ងៃទៅតាមលំដាប់លំដោយ របៀបរៀបរយទៅតាមភាពចាំបាច់។
3. ពិនិត្យលើការអនុវត្តន៍គោលនយោបាយ និងនីតិវិធីរបស់បុគ្គលិកក្នុងនាយកដ្ឋាន។
4. វាយតម្លៃការអនុវត្តការងាររបស់បុគ្គលិកក្នុងនាយកដ្ឋាន។
5. ឆ្លើយតបខមិននៅក្នុងផេកក្រុមហ៊ុន។
6. ទាញភ្ញៀវចាស់និងថ្មីចូលគ្រុបតេឡេក្រាម។
7. រៀបចំផែនការយុទ្ធសាស្រ្តថ្មីៗសម្រាប់ការអភិវឌ្ឍន៍ផ្នែកលក់។
8. ដឹកនាំក្រុមការងារលក់ឲ្យអនុវត្តន៍ទៅតាមផែនការ និងយុទ្ធសាស្រ្តលក់ដើម្បីឲ្យសម្រេចគោលដៅរួម។
9. បណ្តុះបណ្តាលដល់បុគ្គលិកពីគោលការណ៍លក់ផ្សេងៗរបស់ក្រុមហ៊ុន។
10. បង្កើតកុងត្រា និងរៀបចំឯកសារកុងត្រាដែលសហការជាមួយអតិថិជន។
11. ដោះស្រាយរាល់បញ្ហាកើតមានឡើងក្នុងនាយកដ្ឋាន និងបញ្ហាប្រឈមនានារបស់អតិថិជន។
12. ត្រួតពិនិត្យលើអវត្តមាន និងច្បាប់ផ្សេងៗរបស់បុគ្គលិកក្នុងនាយកដ្ឋាន។
13. ការគ្រប់គ្រងការបញ្ជាទិញរាល់ឧបករណ៍ និងសម្ភារៈទាំងអស់របស់នាយកដ្ឋាន។
14. ស្នើរថយន្តទុកមុនរាល់ពេលទៅជួបអតិថិជន។
15. ពិនិត្យទៅលើ BEO និងផ្សព្វផ្សាយព័ត៌មានទៅកាន់ផ្នែកដែលពាក់ព័ន្ធ។
16. ពិនិត្យទៅលើបញ្ជីការកត់ត្រាកំណត់អតិថិជនដែលមានប្រចាំថ្ងៃ សម្រាប់អាហារពេលថ្ងៃ និងល្ងាច។
17. ពិនិត្យលើការធ្វើបញ្ជី COFFEE BREAK សម្រាប់ថ្ងៃបន្ទាប់ និងផ្ញើជូនទៅផ្នែកដែលពាក់ព័ន្ធ។
18. ពិនិត្យលើការលក់តាមរយៈ អតិថិជនមកហូបអាហារទូទៅ,អតិថិជនដែលធ្វើកម្មវិធីផ្សេងៗក្នុងហាងTRAVEL AGENT , OUTSIDE ជាដើម។
19. ពិនិត្យទៅលើការកក់ទុករបស់អតិថិជន។
20. ពិនិត្យរបាយការណ៍ភ្ញៀវ WALK-IN សួរនាំពត័មាន និងកក់កម្មវិធី។
21. ផ្តល់ដំណឹងជូនដៃគូរសហការដើម្បីទូទាត់ប្រាក់មកក្រុមហ៊ុនតាមការកំណត់
(ករណីសេលអោយជំពាក់)។
22. ពិនិត្យទៅលើការបិទការលក់ជាមួយអតិថិជន។
23. ពិនិត្យលើរបាយការណ៍កំណត់ហេតុលក់ប្រចាំថ្ងៃ។
24. ពិនិត្យលើការចុះបេសកកម្មលក់ និងវាយតម្លៃលទ្ធផលនៃការលក់បាន។
25. ពិនិត្យទៅលើរបាយការណ៍ណាត់ជួបអតិថិជនក្នុងការពិភាក្សាកិច្ចសហការ។
26. ពិនិត្យទៅលើលេខទំនាក់ទំនងអតិថិជនថ្មី និងអតិថជនចាស់ៗដើម្បីសួរនាំអតិជនក្រែងគាត់មានតម្រូវការប្រើប្រាស់សេវាកម្ម ឬម្ហូបអាហារខាងក្រុមហ៊ុន។
27. ពិនិត្យលើការប្រមូសិនជូនដំណឹងដល់អតិថិជន និងជូនដំណឹងប្រាប់ផ្នែកដែលពាក់ព័ន្ធ។
28. ពិនិត្យលើតារាងមីនុយ និងតម្លៃករណីមានការកែប្រែត្រូវរៀបចំកែប្រែឲ្យទាន់ពេលវេលា។
29. ពិនិត្យលើការ BLOCK បន្ទប់បន្ទាប់ពីភ្ញៀវកក់ និងយល់ព្រមទិញសេវាកម្មពីខាងក្រុមហ៊ុន។
30. ពិនិត្យលើការបញ្ជូលទិន្ន័យក្នុងប្រព័ន្ធ (SYSTEM )។
31. រៀបចំរបាយការណ៍ផែនការលក់ និងលទ្ធផលលក់ជាក់ស្តែងប្រចាំខែ។
32. រៀបចំរបាយការណ៍ COMMISSION ក្នុងនាយកដ្ឋានលក់ប្រចាំខែ។
33. ត្រូវគោរពតាមគោលការណ៍ និងនីតិវីធីផ្សេងៗទៀតរបស់ក្រុមហ៊ុន រួមទាំងណែនាំបុគ្គលិកឲ្យបានយល់ដឹងពីព័ត៌មានទាំងនោះឲ្យបានលម្អិតផងដែរ។
34. ធ្វើការងារផ្សេងៗដែល ASSIGN ដោយអ្នកគ្រប់គ្រងទូទៅ(GM ) លោកនាយក ឬ CEO។